មន្ទីរពហុព្យាបាល និងសម្ភពសុខៈ បានបំពាក់ដោយឧបករណ៍វះកាត់ដ៏ទំនើប ហើយមានសុទ្ធតែវេជ្ជបណ្ឌិតជំនាញឯកទេស មានសញ្ញាបត្រពីប្រទេសបារាំង ក្នុងការវះកាត់ទូទៅ ដែលមានដូចជា៖ វះកាត់ដុះសាច់បំពង់ក, វះកាត់ពកក, វះកាត់តឆ្អឹងបាក់, វះកាត់ពោះវៀនដុះខ្នែង, វះកាត់គ្រួសថង់ទឹកប្រម៉ាត់, វះកាត់គ្រួសក្នុងតម្រងនោម, និងការវះកាត់ជាច្រើនប្រភេទទៀត។ល។ អ្វីដែលពិសេសជាងនេះនេះទៅទៀត មន្ទីរពហុព្យាបាល និងសម្ភព របស់យើងមានបច្ចេកទេសថ្មីៗ គឺការវះកាត់ដោយចោះ ដែលធ្វើឱ្យអ្នកជំងឺមានការឈឺចាប់តិចតួច និងមានស្នាមរបួសតូច។ ការប្រើកាំរស្មីឡេសឺ បាញ់បំបែកដុំគ្រួសដោយពុំចាំបាច់ធ្វើការវះកាត់, ហើយយើងបានបានធ្វើការរួមជាមួយគ្រូពេទ្យជំនាញខាងថ្នាំសណ្តំ និងផ្នែកជំនាញថែទាំក្រោយការវះកាត់។ យើងផ្តល់ជូននូវសេវាថែទាំ និងព្យាបាល ព្រមទាំងពិនិត្យយ៉ាងយកចិត្តទុកដាក់ ក្រោយពេលធ្វើការវះកាត់រួច ដើម្បីពង្រឹងនូវសុវត្ថិភាព សុភាពបន្ថែមដល់អ្នកជំងឺ និងភាពកក់ក្តៅដល់ក្រុមគ្រួសារ។













